វិធី 5 យ៉ាងដើម្បីកែប្រែទម្លាប់ថែទាំស្បែករបស់អ្នក

Disclosure: this is a sponsored post that contains sponsored links

ការសារភាព៖ ខ្ញុំគឺជាមនុស្សដែលចូលចិត្តផលិតផលថែទាំស្បែកជាពិសេស។ ខ្ញុំគឺជាម៉ូយប្រចាំនៅហាងថែរក្សាសម្ផស្សក្នុងតំបន់របស់ខ្ញុំ ប៉ុន្តែជាធម្មតាខ្ញុំធ្វើការកម្ចាត់កោសិកាស្បែកងាប់ចេញ និងប្រើម៉ាសនៅពេលយប់ជំនួសឲ្យការប្រើឈុតម្សៅលាបលើត្របកភ្នែក។ ខ្ញុំចូលចិត្តគិតថាទម្លាប់នៃការទិញអីវ៉ាន់របស់ខ្ញុំគឺមានភាពត្រឹមត្រូវ៖ ការថែទាំស្បែកគឺជាការសិក្សាដែលមិនចេះចប់ ដូច្នេះការសាកល្បងផលិតផលថ្មីៗគឺជាការសំខាន់។

ទីបំផុតខ្ញុំត្រូវកែប្រែទម្លាប់ថែទាំស្បែករបស់ខ្ញុំដោយសារហេតុផលជាច្រើន។ ទីមួយគឺការផ្លាស់ប្តូររដូវ។ នៅរដូវរងារ ស្បែករបស់ខ្ញុំប្រែជាស្ងួតខ្លាំង និងមានប្រតិកម្ម ខណៈដែលនៅក្នុងរដូវក្តៅ ស្បែកខ្ញុំចេញជាតិខ្លាញ់ច្រើន ព្រមទាំងមានរន្ធញើសធំៗ។ ទីពីរ ខ្ញុំបានសង្កេតឃើញថាស្បែករបស់ខ្ញុំនឹងមានការប្រែប្រួលទៅតាមពេលវេលា ហើយផលិតផលដែលធ្លាប់សាកល្បងថាមានប្រសិទ្ធភាពពីមុនប្រែជាគ្មានប្រសិទ្ធភាពទៅវិញ។ ចុងក្រោយគឺ យើងតែងតែមានហេតុផលដើម្បីទិញផលិតផលថែទាំស្បែកថ្មីៗ…មិនអ៊ីចឹង?

ជាគន្លឹះទូទៅសម្រាប់ការផ្លាស់ប្តូរទម្លាប់របស់អ្នក ការចាប់ផ្តើមយឺតៗគឺជាការសំខាន់បំផុង។ សាកល្បងផលិតផលថ្មីម្តងមួយៗ ដូច្នេះបើសិនជាអ្នកមានប្រតិកម្មនឹងអ្វីមួយ អ្នកនឹងដឹងប្រភពបញ្ហាភ្លាម។ (ហើយបើអ្នកទទួលបានលទ្ធផលល្អ អ្នកនឹងដឹងថាផលិតផលមួយណាមានប្រសិទ្ធភាពសម្រាប់អ្នក!)
ក្នុងការចាប់ដៃគូជាមួយវ៉ុលពេញនៃសម្រស់ TRESemmé នេះគឺជាវិធីងាយៗមួយចំនួនដើម្បីកែប្រែទម្លាប់ថែទាំស្បែករបស់អ្នក។

សាកល្បងផលិតផលលុបលាងមុខសម្រាប់ជំនួយដល់ស្បែកស្ងួត

9bec8890-b960-0133-81fe-0ed2e059c4cf
ស្តាប់ខ្ញុំណា។ ដំបូងនេះអាចដូចជាមិនសមហេតុផល ព្រោះភាគច្រើនគេគិតថាផលិតផលលុបលាងមុខមានផ្ទុក ជាតិអាស៊ីតច្រើន។ ប៉ុន្តែតាមពិត ផលិតផលលុបលាងមុខដែលផ្អែកលើទឹកជាមូលដ្ឋានព្រមទាំងមានគ្រឿងផ្សំពីរុក្ខជាតិ (ដូចជាទឹកកូឡាប) អាច “ជំនួយ” ស្បែកបានខ្លាំង បន្ទាប់ពីលាងជម្រះដោយធ្វើឲ្យកម្រិត pH មានតុល្យភាព និងកម្ចាត់កាកសំណល់នៅក្នុងរន្ធញើស។ នេះអនុញ្ញាតឲ្យស្បែកស្រូបយកសំណើមបានកាន់តែប្រសើរ។ ខ្ញុំបានរកឃើញថាការបន្ថែមផលិតផលលុបលាងមុខដែលគ្មានជាតិអាស៊ីតទៅក្នុងទម្លាប់រាត្រីរបស់ខ្ញុំ គឺជាគន្លឹះដើម្បីកម្ចាត់ស្បែកស្ងួតដុំៗនៅរដូវរងារ។

ធ្វើហ្វូមដុសមុខដោយខ្លួនឯង

842c0070-b95c-0133-828a-06e18a8a4ae5
មីក្រូប៊ីដ – ដុំតូចៗមិនរលាយទាំងនោះដែលមាននៅក្នុងផលិតផលកម្ចាត់ស្បែកងាប់ និងហ្វូមដុសខ្លួន ថ្មីៗនេះត្រូវបានរកឃើញថាជាធាតុបំពុលចំបងនៅក្នុងប្រព័ន្ធទឹករបស់យើង ហេតុដូច្នេះត្រូវបានហាមឃាត់។ បើសិនជាអ្នកកំពុងស្វែងរកវិធីថ្មីដើម្បីដុសកម្ចាត់ស្បែកងាប់ចេញពីមុខរបស់អ្នកនោះ កុំបារម្ភអី៖ មានផលិតផលល្អជាច្រើននៅក្នុងទីផ្សារ។ ខ្ញុំចូលចិត្តហ្វូម Ole Henricksen Walnut ព្រោះវាមិនកាត់ខ្លាំង ហើយវាមានក្លិនក្រអូប។ ជម្រើសដ៏ពិសេសមួយទៀតគឺអ្នកអាចធ្វើហ្វូមដោយខ្លួនឯងជាមួយគ្រឿងផ្សំក្នុងផ្ទះបាយ។ សូមមើលកម្រងនេះអំពីហ្វូមដុសមុខអាចធ្វើបានដោយខ្លួនឯងងាយៗពី Brit & Co។

ប្រើម៉យស្ទើរ៉ាយស៊័រខុសៗគ្នាសម្រាប់ពេលព្រឹក និងពេលយប់

giphy
នេះគឺជាចំណេះដឹងទូទៅទៅហើយ យើងមានតម្រូវការខុសៗគ្នាសម្រាប់ពេលវេលាផ្សេងៗគ្នានៅក្នុងមួយថ្ងៃៗ។ សាកគិតមើល៖ កាហ្វេ ធៀបនឹងតែឆាម៉ូមីល។ នៅពេលព្រឹក គួរប្រើម៉យស្ទើរ៉ាយស៊័រកម្រិតស្រាលដែលមាន SPF ពោលគឺផលិតផលដែលមិនសូវមានជាតិប្រេងច្រើន ឬមិនក្រាស់នៅពេលផាត់ម្សៅពីលើ ព្រមទាំងផ្តល់ការការពារនឹងកាំរស្មី UV ទៀតផង។ មុនចូលគេង គួរប្រើក្រែមដែលផលិតជាពិសេសសម្រាប់ពេលរាត្រី ដូចជាក្រែមមកពីហ្វឺសអេដប៊ីយូធី។ ក្រែមពេលយប់មានផ្ទុកម៉យស្ទើរ៉ាយស៊័រធ្ងន់ និងជ្រាបចូលយឺត ព្រោះវាត្រូវបានរចនាឡើងសម្រាប់ជ្រាបចូលក្នុងស្បែកក្នុងរយៈពេលច្រើនម៉ោង។ នេះក៏ជាពេលវេលាសមស្របដើម្បីប្រើរូបមន្តប្រឆាំងភាពចាស់ផងដែរ។ ឬអាចថាម្យ៉ាងទៀតថា ទុកឲ្យស្បែករបស់អ្នកធ្វើការនៅពេលដែលអ្នកគេង។

ប្រើឡេការពារកម្តៅថ្ងៃជាមួយសេរ៉ូមអង់ទីអុកស៊ីដង់
ផលិតផលជាក់លាក់មួយចំនួនមានប្រសិទ្ធភាពកាន់តែប្រសើរពេលប្រើបន្តបន្ទាប់គ្នា។ អ្នកលាបឡេការពារកម្តៅថ្ងៃរៀងរាល់ថ្ងៃទៅហើយ (មែនទេ?)។ សាកល្បងប្រើវាជាគូជាមួយសេរ៉ូមអង់ទីអុកស៊ីដង់ ដែលជួយការពារប្រឆាំងដំណើរភាពចាស់។ ផលិតផលការពារកម្តៅថ្ងៃសម័យទំនើបបច្ចុប្បន្នជាច្រើនមានផ្ទុកអង់ទីអុកស៊ីដង់នៅខាងក្នុងរួចទៅហើយ ដែលនេះគឺអស្ចារ្យណាស់។ ទោះជាយ៉ាងណា សេរ៉ូមអង់ទីអុកស៊ីដង់ជ្រាបចូលក្នុងស្បែកប្រសើរជាង នៅពេលដែលវាត្រូវបានស្រូបយក វានឹងផ្តល់ការការពារ SPF ខ្លះៗដែលអាចប្រើបានជាច្រើនថ្ងៃ។ លាបសេរ៉ូមបន្ទាប់ពីលុបលាងរួច រង់ចាំឲ្យវាជ្រាបចូល រួចលាបឡេការពារកម្តៅថ្ងៃ។
ថាមពលឥតគូប្រៀបរបស់ផលិតផលគូនេះ។

បន្ថែមទឹកមីសេឡាទៅក្នុងជួផលិតផលរបស់អ្នក
តើទឹកមេសេឡាគឺជាអ្វី ក្រៅពីទំនោរថ្មីនៅក្នុងការថែទាំស្បែក? វាមើលទៅ និងមាអារម្មណ៍ដូចជាទឹកធម្មតា ប៉ុន្តែវាមានផ្ទុកដុំតូចៗនៃមីសេល ដែលនាំយកជាតិខ្លាញ់ និងប្រេង ដោយមិនធ្វើឲ្យស្បែស្ងួត។ របស់នេះអាចជំនួសទឹកនៅក្នុងទម្លាប់សម្អាតមុខរបស់អ្នកបាន ដូច្នេះវានឹងមានប្រយោជន៍នៅពេលដែលអ្នកធ្វើដំណើរទៅកន្លែងដែលខ្វះជាតិទឹក។ សាកល្បងផលិតផលដែលមានតម្លៃសមរម្យ។